ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ខៀវ មុត ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើការងារចាំបាច់មួយចំនួន រួមមាន៖ ១.ពិនិត្យពិភាក្សាអំពីថវិកាដែលនូវសល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។ ២.ពិនិត្យពិភាក្សាអំពីរបាយការណ៍សកម្មភាពការងារប្រចាំខែមិថុនា និងលើកទិសដៅខែបន្តរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ…។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន